ការបង្កើតបណ្ដាញទូរស័ព្ទសង្គ្រោះកុមារឥតគិតថ្លៃដំបូងនៅកម្ពុជា
រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកថ្ងៃទី៣១ ឧសភា បានឱ្យដឹងថា សព្វថ្ងៃនេះ មានបញ្ហាលំបាកជាច្រើនដែលកុមារកម្ពុជាកំពុងតែប្រឈមមុខ ។ ជាញឹកញាប់ យើងតែងតែដោះស្រាយបញ្ហាដែលយើងអាចមើលឃើញក្នុងចំណោមកុមារដែលក្រីក្របំផុត និងកុមារ ដែលងាយរងគ្រោះ។ ទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានកុមារក្នុងក្រុមផ្សេងជាច្រើននាក់ទៀតកំពុង ប្រឈមមុខនឹងសេចក្ដីអន្ដរាយ និងគ្រោះថ្នាក់ពីបញ្ហាដែលយើងមើលមិនឃើញផងដែរ។
យើងមានបំណងផ្ដល់អំណាចដល់កុមារគ្រប់ៗរូបក្នុងសង្គមស៊ីវិល ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលការ ជួយសង្គ្រោះតាមរយៈបណ្ដាញទូរស័ព្ទសង្គ្រោះកុមារ តែយើងនឹងអាចសំរេចគោលបំណងនេះបាន លុះត្រា តែមានកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងចំណោមជនដែលមានលំដាប់ខ្ពស់ និងអង្គការនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ ។ បណ្ដាញទូរស័ព្ទសង្គ្រោះកុមារ ត្រូវបានបង្កើតឡើងដោយឈរ នៅលើជំនឿថា កុមារ និងជនដែលមានវ័យក្មេងគ្រប់រូបមានសិទ្ធិ ហើយពួកគេអាចមានលទ្ធភាពវែកញែក ពីបញ្ហាដែលកើតឡើងលើពួកគេបាន។ វាផ្ដល់ដល់កុមារ និងជនក្មេងៗនូវឱកាស ដែលពួកគេអាចសំដែង ប្រាប់ពីកង្វល់របស់ពួកគេ និងអាចនិយាយប្រាប់ពីបញ្ហាដែលប៉ះពាល់ដល់ពួកគេផ្ទាល់ ។ កាលពីឆ្នាំ១៩៩២ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រជាជាតិ ស្ដីពីសិទ្ធិកុមារនេះផងដែរ ។ សន្ធិ សញ្ញាសហប្រជាជាតិស្ដីពីសិទ្ធិកុមារ បានព្យាយាមផ្ដល់អនុសាសន៍ក្នុងជួររាជរដ្ឋាភិបាលនៅជុំវិញ ពិភព លោក ឱ្យបង្កើតនូវបណ្ដាញទូរស័ព្ទសង្គ្រោះកុមារនេះ។ បណ្ដាញទូរស័ព្ទសង្គ្រោះកុមារនេះត្រូវបានបញ្ចូល ក្នុងគំរោងការយុទ្ធសាស្ដ្ររបស់អង្គការយូនីសេហ្វ ដែលធ្វើឱ្យការស្ថាបនា និងទ្រទ្រង់បណ្ដាញទូរស័ព្ទ សង្គ្រោះកុមារជុំវិញ ពិភពលោកក្លាយជាអាទិភាពចម្បងរបស់អង្គការនេះ ។
ក្នុងមួយឆ្នាំៗ មានកុមារ និងជនវ័យក្មេងជាង១១,៣លាននាក់ នៅពាសពេញពិភពលោកទូរស័ព្ទមកកាន់ បណ្ដាញទូរស័ព្ទសង្គ្រោះកុមារ នៅពេលដែលពួកគេជួបវិបត្ដិ ដែលត្រូវការអន្ដរាគមន៍ ការស្ដារទឹកចិត្ដ ការពិគ្រោះយោបល់ ឬត្រូវការនរណាម្នាក់ ដើម្បីនិយាយជាមួយ ។ បណ្ដាញទូរស័ព្ទទាំងនេះផ្ដល់ អំណាចឱ្យកុមារហ៊ាននិយាយ និងធ្វើការផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។ ដូច្នេះវាជាការសំខាន់ដែល ប្រទេសនីមួយៗត្រូវដាក់ទុនក្នុងជីវិតរបស់កុមារដែលរស់នៅក្នុង ប្រទេសរបស់គេ ។
ជាមួយនឹងទស្សនវិស័យបែបនេះ ក្រុមសកម្មជនដែលមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន១០ បានធ្វើការ រួមគ្នាដើម្បីអភិវឌ្ឍន៍នូវ បណ្ដាញទូរស័ព្ទសង្គ្រោះកុមារដោយឥតគិតថ្លៃ ។
នៅថ្ងៃទី៣១ ឧសភា នឹងមានប្រារឰពិធីពិគ្រោះយោបល់ថ្នាក់ជាតិ នៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ និងយុវជន ព្រមទាំងកុមារខ្លួនគេផ្ទាល់ផងដែរ ។ នៅក្នុងអង្គប្រជុំនេះ នឹងមានបង្ហាញផងដែរនូវលទ្ធផលពីការប៉ាន់ ប្រមាណពីតំរូវការ ដែលបានធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលនានានៅដំណាច់ឆ្នាំ២០០៦ ក្រោម ជំនួយពីកុមារជាង៤០០នាក់ និងយុវជនជាង១០០នាក់ ដើម្បីបំពេញនូវកំរងសំណួរ ។
នៅក្នុងអង្គប្រជុំនេះនឹងមានវត្ដមានពីតំណាងរបស់កុមារ និងយុវជន ជាអ្នកចូលរួម និងដឹកនាំការពិគ្រោះ យោបល់ក្នុងចំណោមភាគីសំខាន់ៗដោយសង្ឃឹមថា នឹងអាចទទួលបានមកវិញនូវព័ត៌មានច្បាស់លាស់ និង ជាក់លាក់សំរាប់រៀបចំគំរោងការ និងដំណើរការ សរសេរគំរោងសំរេចរបស់ពួកគេ។
Labels: សណ្ដាប់ធ្នាប់, សន្តិសុខ
for this post
Leave a Reply